ប្រភេទ​នៃ​ការចុះ​បញ្ជិកា​
​ប្រភេទ​«​ក​»
  • និស្សិត​អន្តេវាសិក​និង​និស្សិត​ឯកទេស​ខ្មែរ​
  • គ្រូពេទ្យ​ខ្មែរ​ដែល​មិនទាន់​បាន​ទទួល​អភិបាល​កិច្ច​ផ្នែក​គ្លីនិក​រយៈពេល​១២​ខែ​ដោយ​គ្រូពេទ្យ​ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រភេទ ខ​
  • គ្រូពេទ្យ​ដែល​មិន​បាន​អនុវត្ត​ការងារ​ផ្នែក​គ្លីនិក​លើសពី​៣​ឆ្នាំ​ប៉ុន្តែ​មានបំណង​ចង់​ចាប់ផ្តើម​ការងារ​ផ្នែក​គ្លីនិក​ឡើងវិញ​នៅក្នុង​ឆ្នាំ ចុះបញ្ជី​បច្ចុប្បន្ន​ក្រោម​អភិបាល​កិច្ច​របស់​គ្រូពេទ្យ​ដែល​បាន​ចុះបញ្ជី​ប្រភេទ​ខ​។​
​ប្រភេទ​«​ខ​»
  • គ្រូពេទ្យ​ខ្មែរ​ដែល​មាន​សញ្ញាបត្រ​ទ​ទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​ឬ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ពេញលេញ ឲ្យ​ប្រកប​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​ដោយ​ឯករាជ្យ​
  • គ្រូពេទ្យ​ខ្មែរ​ដែល​មាន​សញ្ញាបត្រ​គ្រូពេទ្យ​ពី​បរទេស​និង​វិញ្ញាបនបត្រ​សមមូល​ដែល​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា
  • គ្រូពេទ្យ​ខ្មែរដែល​កំពុង​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុងពេល​បច្ចុប្បន្ន ​និង​កំពុង​បាន​ធ្វើ​ការពិនិត្យ​ព្យាបាល​ជំងឺ​បន្ត​ជាប់​រហូត​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ គ្រូពេទ្យបរទេស​ដែល​មាន​សញ្ជាតិ​ខ្មែរ ​និង​សញ្ញាបត្រ​ដែល​ត្រូវ​បាន​បញ្ជាក់​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​
ប្រភេទ «​គ​»
  • គ្រូពេទ្យ​បរទេស​ដែល​មាន​បំណង​ចង់​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅ​ផ្នែក​ឯកជន ឬ​ដើម្បី​រក​ប្រាក់ចំណូល​ក្នុងប្រទេស​កម្ពុជា​
ប្រភេទ «​ឃ​»
  • និស្សិត​ឯកទេស និស្សិត​អន្តេវាសិក ឬ​គ្រូពេទ្យ​បរទេស​ដែល​មាន​បំណង​ចង់​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ សុខភាព​សាធារណៈ ការបណ្តុះបណ្តាល​វេជ្ជសាស្ត្រ ។​ល​។ នៅ​ផ្នែក​មិន​រក​ប្រាក់ចំណូល​ក្នុងប្រទេស​កម្ពុជា (​ឧទាហរណ៍​៖ មិន​ចង់​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅ​គ្លីនិក ឬ​មន្ទីរពេទ្យ​)​។ ប្រភេទ​នេះ រួម​មាន​គ្រូពេទ្យ​ដែល​កំពុង បំរើ​ការងារ​ក្នុង​រយៈពេល​ខ្លី ឧទាហរណ៍​៖ បំរើ​ការងារ​តែ​១​សប្តាហ៍​ក្នុងប្រទេស​កម្ពុជា​។​
ប្រភេទ​«​ង​»
  • គ្រូពេទ្យ​ខ្មែរ​ដែល​បម្រើ​ការងារ​តែ​ផ្នែក​សុខភាព​សាធារណៈ​ឬ រដ្ឋបាល​សុខាភិបាល ពោល​គឺ គ្រូពេទ្យ​ដែល​មិន​ធ្វើ​ការពិនិត្យ ឬ​ព្យាបាល​ជំងឺ​ទាល់តែសោះ ឧទាហរណ៍ ធ្វើការ​នៅ​សកល​វិទ្យាល័យ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​។​ល​។​

ការកំណត់ប្រភេទនៃការចុះបញ្ជី

សូមប្រើតារាងខាងក្រោមដើម្បីជួយកំណត់ប្រភេទនៃការចុះបញ្ជីរបស់លោក-អ្នក