ដំណើរការនៃការចុះបញ្ជិកា តើការចុះបញ្ជិកាមានដំណើរការយ៉ាងដូចម្តេច?បន្ទាប់ពីបានដាក់ទម្រង់បែបបទសុំចុះបញ្ជិកាមកគណៈគ្រូពេទ្យរាជធានី-ខេត្តរួច ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី-ខេត្ត នឹងធ្វើការវាយតម្លៃទម្រង់បែបបទរបស់លោក-លោកស្រី និងកំណត់ថា តើលោក-លោកស្រីបានបំពេញត្រឹមត្រូវនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចុះបញ្ជិកាឬទេ។ ប្រសិនបើលោក-លោកស្រីបានបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការិយាល័យ គណៈគ្រូពេទ្យរាជធានី-ខេត្ត នឹងជូនដំណឹងពីការចុះបញ្ជិការបស់លោក-លោកស្រីក្នុងពេលឆាប់ៗ។ លោក-លោកស្រីក៏នឹងទទួលបានវិញ្ញាបនបត្រនៃការចុះបញ្ជិកា ដែលចេញដោយការិយាល័យគណៈគ្រូពេទ្យជាតិ។ តើខ្ញុំត្រូវធ្វើការចុះបញ្ជិកាជាមួយគណៈគ្រូពេទ្យកម្ពុជាយ៉ាងដូចម្តេច? ដើម្បីចុះបញ្ជិកាជាមួយគណៈគ្រូពេទ្យកម្ពុជាលោក-លោកស្រីត្រូវដាក់ពាក្យសុំ (មានគំរូទម្រង់បែបបទជូន) ដោយមានភ្ជាប់មកជាមួយនូវឯកសារយោងនិងប្រាក់ភាគទានទៅកាន់ការិយាល័យគណៈគ្រូពេទ្យរាជធានី-ខេត្តនៅក្នុងរាជធានី-ខេត្តដែលលោក-លោកស្រីកំពុងប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រក្នុងរយៈពេលចុះបញ្ជិកានេះ។ សូមចុចនៅកន្លែងនេះដើម្បីទាញយកទម្រង់បែបបទសុំចុះបញ្ជិកា
|
|||
|