ការបង់ប្រាក់ភាគទាន

ចំនួនទឹកប្រាក់ភាគទានចុះបញ្ជិកាដែលត្រូវបង់ប្រែប្រួលទៅតាមប្រភេទបញ្ជិកា

ប្រភេទ (សម្រាប់គ្រូពេទ្យខ្មែរ)

  • គ្រូពេទ្យដែលចុះបញ្ជិកាប្រភេទ ត្រូវបង់ប្រាក់ភាគទានចុះបញ្ជិកាប្រចាំឆ្នាំចំនួន ២៤០០០០រៀល*
  • និស្សិតអន្តេវាសិកនិងនិស្សិតឯកទេស ដែលចុះបញ្ជិកាប្រភេទ ត្រូវបង់ប្រាក់ភាគទានចុះបញ្ជិកាប្រចាំឆ្នាំចំនួន ១២០០០០រៀល*

 ប្រភេទ (សម្រាប់គ្រូពេទ្យខ្មែរ)

  • គ្រូពេទ្យដែលចុះបញ្ជិកាប្រភេទ ត្រូវបង់ប្រាក់ភាគទានចុះបញ្ជិកាប្រចាំឆ្នាំចំនួន ២៤០០០០រៀល*

 ប្រភេទ (សម្រាប់គ្រូពេទ្យបរទេស)

  • គ្រូពេទ្យដែលចុះបញ្ជិកាប្រភេទ ត្រូវបង់ប្រាក់ភាគទានចុះបញ្ជិកាប្រចាំឆ្នាំចំនួន ១២០០០០០រៀល ($300 USD)។
  • ការបង់ប្រាក់ភាគទាន$300 USD នេះ គឺជាតម្រូវការមួយ ទោះបីជារយៈពេលនៃការធ្វើការងាររបស់គ្រូពេទ្យនោះនៅក្នុងប្រទេសកម្ពុជា តិចជាងមួយឆ្នាំក៏ដោយ។
  • បញ្ជិកាប្រភេទ មានសុពលភាពអតិបរមារយៈពេលមួយឆ្នាំ។ ដូច្នេះនៅចុងបញ្ចប់ នៃបញ្ជិកានេះគ្រូពេទ្យដែលចុះបញ្ជិកាប្រភេទ ត្រូវតែបង់ប្រាក់ចំនួន $300 USDបន្ងែមទៀតជារៀងរាល់ឆ្នាំ សម្រាប់ការបន្តចុះបញ្ជិការបស់ខ្លួន។

 ប្រភេទ (សម្រាប់គ្រូពេទ្យបរទេស)

  • គ្រូពេទ្យដែលចុះបញ្ជិកាប្រភេទ ត្រូវបង់ប្រាក់ភាគទានចុះបញ្ជិកាប្រចាំខែចំនួន៨០០០០រៀលក្នុងមួយខែ ($20 USD)។
  • ពាក្យខែ នេះ ត្រូវបានកំណត់ដោយខែក្នុងប្រតិទិន។ ដូច្នេះទោះបីជាធ្វើការងារចំនួនមួយថ្ងៃក្នុងមួយខែនៃប្រតិទិនក៏ត្រូវតែបង់ប្រាក់ភាគទានចំនួន$20 USD ដែរ។

       ឧទាហរណ៍ ៖ ប្រសិនបើរយៈពេលនៃការធ្វើការងាររបស់អ្នកនៅក្នុងប្រទេស កម្ពុជា ចាប់ផ្តើមពីថ្ងែទី៣០ ខែសីហា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៣ អ្នកត្រូវបង់ប្រាក់ភាគទានចុះបញ្ជិកាចំនួន$40 USD 

  • បញ្ជិកាប្រភេទ មានសុពលភាពអតិបរមារយៈពេល៦ខែ។ ដូច្នេះនៅចុងបញ្ចប់នៃ បញ្ជិការយៈពេល៦ខែនេះ គ្រូពេទ្យដែលចុះបញ្ជិកាប្រភេទ ត្រូវតែចុះបញ្ជិកាឡើងវិញជាមួយគណៈគ្រូពេទ្យដោយមានការបំពេញទម្រង់បែបបទសុំចុះបញ្ជិកាឡើងវិញ។

 ប្រភេទ (សម្រាប់គ្រូពេទ្យខ្មែរ)

  • គ្រូពេទ្យដែលចុះបញ្ជិកាប្រភេទ ត្រូវបង់ប្រាក់ភាគទានចុះបញ្ជិកាប្រចាំឆ្នាំចំនួន ១២០០០០រៀល*($30 USD)។

 * គ្រូពេទ្យខ្មែរដែលធ្វើការងារនៅខេត្តរតនគីរីមណ្ឌលគីរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និង ស្ទឹងត្រែងត្រូវបានទទួលការបញ្ចុះតម្លៃភាគទានចុះបញ្ជិកា៥០%។


សូមប្រើប្រាស់តារាងខាងក្រោមដើម្បីកំណត់ពីប្រាក់ភាគទានចុះបញ្ជិការបស់អ្នក